(+855) 70 422 080

លក្ខន្តិកៈស្តីពីសេវាកម្មជួសជុលទូរស័ព្ទ iPhone

មករា 15, 2018

ក្រុមហ៊ុន សេល ផាតនើរ (ខេមបូឌា) ឯ.ក ដែលជាក្រុមហ៊ុនជប៉ុនបានមកបើកដំណើរការនៅប្រទេសកម្ពុជាកាលពីចុងឆ្នាំ ២០១៧។ នៅដើមឆ្នាំ​២០១៨ ក្រុមហ៊ុន សេល ផាតនើរ (ខេមបូឌា) ឯ.ក បានបើកហាងជួសជុលទូរស័ព្ទ iPhone ដែលមានឈ្មោះថា iCracked នៅផ្សារទំនើបអ៊ីអនភ្នំពេញ។ iCracked មានដើមកំណើតនៅរដ្ឋកាលីហ័្វរញ៉ា នៃសហរដ្ឋអាមេរិក និងមានបណ្តាញអ្នកឯកទេស ហៅថា iTech ជាច្រើននាក់ពាសពេញពិភពលោក ដែលសុទ្ធ​​តែ​បាន​ទទួល​ការ​បណ្តុះ​បណ្តាល​យ៉ាង​យក​ចិត្ត​ទុក​ដាក់ និង​ឆ្លង​កាត់​ការ​ធ្វើ​តេស្ត​សមត្ថភាព និង​ចំណេះ​ដឹង​ជា​ច្រើន​ដំណាក់​កាល។

ក្រុមហ៊ុន សេល ផាតនើរ (ខេមបូឌា) ឯ.ក ផ្តល់សេវាកម្មជួសជុលទូរស័ព្ទ iPhone នៅហាងនានាដែលបើកដំណើរការដោយក្រុមហ៊ុន ឬក្រុមហ៊ុនដៃគូសហការណ៍ ដោយផ្អែកលើ លក្ខន្តិកៈស្តីពីសេវាកម្មជួសជុលទូរស័ព្ទ iPhone

សូមចុចរូបភាពខាងក្រោម ដើម្បីទាញយក លក្ខន្តិកៈស្តីពីសេវាកម្មជួសជុលទូរស័ព្ទ iPhone