(+855) 70 422 080

iCracked opens 2nd store at AEON MALL SEN SOK!!

May 1, 2019

ហាងជួសជុលទូរស័ព្ទ iCracked ដែលមានដើមកំណើននៅសហរដ្ឋអាមេរិច​ និងបាននាំមកប្រទេសកម្ពុជាដោយ ក្រុមហ៊ុនជប៉ុនដ៏ល្បីនាពេលនេះសូមប្រកាសជម្រាបជូនអតិថិជនទាំងអស់ថា ចាប់ពីថ្ងៃទី1 ខែឧសភា ឆ្នាំ2019នេះ តទៅ iCracked បើកដំណើរការសាខាទី2 នៅក្នុង ផ្សារទំនើប អ៊ីអន សែនសុខ។ ដោយមានការគាំទ្រយ៉ាងខ្លាំងពី សំណាក់អតិថិជន ជាតិ និងអន្តរជាតិ លើសេវាកម្មជួសជុល និងធានាជួសជុល របស់ iCracked ដូចនេះ ដើម្បី សម្រួលដល់ភាពងាយស្រួលរបស់អតិថិជនទាំងអស់ iCracked បានពង្រីកសាខារបស់ខ្លូននៅក្នុងផ្សារទំនើបដ៏ធំ របស់ជប៉ុន ដែលស្ថិតនៅភាគខាងលិចនៃទីក្រុងភ្នំពេញ។

ថ្វីត្បិតតែ iCracked ទើបមានវត្តមាននៅកម្ពុជាត្រឹមតែមួយឆ្នាំតែប៉ុណ្ណោះ តែ iCracked មានភ្ញៀវជាច្រើនកុះករ ហើយមានភ្ញៀវជាច្រើន ដែលនៅតែបន្តជ្រើសរើសសេវាកម្មរបស់ iCracked ​បន្ទាប់ពីទទួលបានការជួសជុលលើក ទីមួយ។ កត្តាសំខាន់ជាច្រើនដែល iCracked នៅតែអាចបង្កើនចំនួនភ្ញៀវជាបន្តបន្ទាប់ និងអាចរក្សាអតិថិជន ចាស់ ក្នុងនោះគឺ គុណភាពនៃគ្រឿងបន្លាស់។ រាល់គ្រឿងបន្លាស់របស់ iCracked គឺត្រូវបានផលិតឡើងយ៉ាងសម្រិតសម្រាំង តាមស្តង់ដារអាមេរិច និងជប៉ុន ហើយត្រូវបាននាំចូលដោយក្រុមហ៊ុនដោយផ្ទាល់។ ក្រុមហ៊ុនក៏សូមបញ្ជាក់ដែលថា iCracked នៅកម្ពុជា គឺប្រើប្រាស់គ្រឿងបន្លាស់តែមួយដូចនឹង ហាង iCracked នៅបណ្តាលប្រទេស ដូចជាប្រទេស ជប៉ុនផងដែរ។

លើសពីនេះទៅទៀត iCracked មានអ្នកឯកទេសក៏ស្ទាត់ជំនាញទាំងជនជាតិជប៉ុន និងជនជាតិខ្មែរដែលហៅថា iTech ជួសជុល ទូរស័ព្ទលោកអ្នកដោយផ្ទាល់។ កាន់តែពិសេសជាងនេះទៅទៀត អតិថិជនកាន់តែមានទំនុកចិត្ត និងជឿជាក់លើសេវាកម្មរបស់យើង ខ្ញុំដោយការជួសជុលគឺធ្វើឡើងនៅមុខអតិថិជន បែប Face-to-Face តែម្តង។

គណៈគ្រប់គ្រងរបស់ iCracked ផ្ទាល់ក៏សូមថ្លែងអំណរគុណដល់អតិថិជនដែលតែងតែជឿជាក់ និងប្រើប្រាស់ សេវាកម្មរបស់ iCracked។ យើងខ្ញុំសង្ឃឹមថាអតិថិជននៅតែបន្តគាំទ្រ ប្រើប្រាស់ និងនឹកដល់ iCracked រាល់ពេល ដែលទូរស័ព្ទមានបញ្ហា។ នៅពេលនេះ iCracked មាននៅ អ៊ីអន សែនសុខ ដើម្បីដោះស្រាយរាល់បញ្ហាទូរស័ព្ទ ដែលលោកអ្នកមាន ដូច្នេះសូមអញ្ជើញភ្ញៀវទាំងអស់មកកាន់សាខាថ្មីរបស់ iCracked៕