(+855) 70 422 080

តោះមកមើលវីដេអូ DJ NaNa ណែនាំអំពីក្រុមហ៊ុន iCracked ទាំងអស់គ្នា!!!

មីនា 1, 2018

ក្រុមហ៊ុន iCracked ដែលជាអ្នកជំនាញជួសជុលទូរសព្ទស្មាតហ្វូនធំជាងគេបំផុតក្នុងសហរដ្ឋអាមេរិក កាណាដា និងប្រទេសជប៉ុន បានបើកទ្វារបម្រើអតិថិជនកម្ពុជាហើយកាលពីថ្ងៃទី១៥ ខែមករាកន្លងមកនេះ។ ក្រុមហ៊ុន ដែលមានប្រភពពី Silicon Valley មួយនេះ បានបើកសាខាទី១របស់ខ្លួននៅជាន់ទី១នៃផ្សារទំនើប AEON Mall ហើយបើកបម្រើអតិថិជនរៀងរាល់ថ្ងៃ ចាប់ពីម៉ោង៩ព្រឹករហូតដល់ម៉ោង១០យប់។

សម្រាប់សេវាកម្មវិញ iCracked ទទួលជួសជុលទូរសព្ទ iPhone គ្រប់ម៉ូដែល ដោយប្រើប្រាស់គ្រឿងបន្លាស់មាន គុណភាពខ្ពស់ ឧបករណ៍ជួសជុលទំនើប ព្រមទាំងមានអ្នកឯកទេស iTech ដ៏ស្ទាត់ជំនាញជាអ្នកធ្វើការជួស ជុលផ្ទាល់។ សេវាកម្មជួសជុលត្រឹមតែ​ ៣០នាទី ប៉ុណ្ណោះ ។ កាន់តែពិសេសជាងនេះទៅទៀត រាល់ការជួសជុល ទាំងអស់នឹងធ្វើឡើង តាមបែប Face-to-face ដោយតម្រូវឲ្យអ្នកឯកទេស ធ្វើការអនុវត្តផ្ទាល់នៅពីមុខអតិថិជន ដើម្បីធានាបាននូវទំនុកចិត្ត ភាពជឿជាក់ និងរក្សានូវឯកជនភាព (Privacy) របស់លោកអ្នក។

នាយកប្រតិបត្តិក្រុមហ៊ុន iCracked ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកអូគឹម៉ា ស្យូហ្គុ មានប្រសាសន៍ថា៖

ទន្ទឹមនឹងកំណើនសេដ្ឋកិច្ចដ៏គួរឲ្យចាប់អារម្មណ៍ យើងសង្កេតឃើញថា ទំហំនៃការប្រើប្រាស់ទូរសព្ទស្មាតហ្វូន ក្នុងប្រទេសកម្ពុជាមាន សំទុះកើនឡើងគួរអោយកត់សម្គាល់ ជាពិសេសគឺទូរសព្ទ iPhone នេះតែម្តងដែល កំពុងមានប្រជាប្រិយភាពយ៉ាងខ្លាំង និង​មានចំនួនអ្នកប្រើប្រាស់កើនឡើងជាលំដាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ។ នេះជាហេតុផលជំរុញឲ្យពួកយើងចូលមកកាន់ប្រទេសកម្ពុជាដើម្បីផ្តល់ជូនអតិថិជននូវសេវាកម្ម ដ៏មានគុណភាព ខ្ពស់ប្រកបដោយទំនុកចិត្ត និងមានសុវត្ថិភាព។ យើងសង្ឃឹមថាអតិថិជននឹងនឹកឃើញ iCracked មុនគេនៅ ពេលដែលទូរសព្ទមានបញ្ហា។

ក្រៅពីសេវាខាងលើ iCracked ក៏ផ្តល់ជូនផងដែរនូវបច្ចេកវិទ្យា Nano-glass ដែលជាកញ្ចក់ការពារដ៏ទំនើប មានសភាពស្តើង ធន់ និងរឹងមាំ ហើយមានមុខងារការពារអេក្រង់ទូរសព្ទពីធូលីដី បាក់តេរី និងដានប្រលាក់ផ្សេងៗ។

មិនថាទូរសព្ទមានបញ្ហាថ្ម កាមេរ៉ា ស្ពីកឃ័រ បែកអេក្រង់ ឬ ត្រូវការអេក្រង់ការពារបន្ថែម iCracked ត្រៀមខ្លួនរួច ជាស្រេចក្នុងការបម្រើលោកអ្នក៕

សូមទស្សនាវវីដេអូ DJ NaNa ណែនាំអំពីក្រុមហ៊ុន iCracked ទាំងអស់គ្នា៖

iCracked Cambodia

iCracked ជាក្រុមហ៊ុនជួសជុលទូរស័ព្ទស្មាតហ្វូនដែលមានដើមកំណើតពីសហរដ្ឋអាមេរិក។ ពេលនេះ iCracked បានមកដល់កម្ពុជាហើយ ដែលមានទីតាំងនៅផ្សារទំនើបអ៊ីអន ជាន់ទីមួយ។ បើចង់ដឹងថាiCracked មានសេវាកម្មអ្វីខ្លះនោះ សូមទស្សនាវីដេអូទាំងអស់គ្នា!!!!!!📞📞 070 422 080#DJNaNaTViCracked is a smartphone repair company, founded in America. Now iCracked has opened at 1st floor, AEON Mall, Cambodia. For service detail, please watch the video!!!!!!!📞📞 070 422 080

iCrackedCambodiaさんの投稿 2018年3月2日金曜日